ព័ត៌មានជាតិ

មិនគួរសោះ! យុវតីម្នាក់ប្រលងបាក់ឌុបធ្លាក់ ចងកសម្លាប់ខ្លួនស្លាប់ចោលឪពុកម្តាយ…

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយមានយុវតីម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីត្រូវបានក្រុមគ្រួសារអះអាងថា កើតមានជំងឺបាក់ទឹកចិត្តដោយសារតែប្រលងបាក់ឌុបធ្លាក់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៥នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្ទះ ក្នុងបន្ទប់នៅ
ភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្គស្នួល ខេត្ត‌កណ្ដាល‌។

ជនរងគ្រោះ‌មានឈ្មោះ‌ អោក សុភាព ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ-ឃុំ‌ កើត‌ហេតុ‌ ដោយមានឪពុក‌ឈ្មោះ សយ អោក‌ អាយុ៥២ឆ្នាំ មុខរបរ‌ជាងកង់ និងម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ៤៥ឆ្នាំ‌ មុខរបរ‌‌‌កសិករ‌ នៅភូមិឃុំ‌កើត‌ហេតុ‌ ។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រឡប់ មកពីខេត្តតាកែវវិញ ដល់ផ្ទះនៅម៉ោងកើតហេតុក៏បានសួរកូនថា ប្អូនជីដូនមួយ របស់ឯងប្រលងជាប់ហើយ តើកូនឯងជាប់ដែរឬអត់? ជនរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយជនរងគ្រោះក៏បានហុចកាបូបដាក់លុយឲ្យទៅម្តាយរួចឡើងលើផ្ទះ បន្ទាប់មកនារីរងគ្រោះបានប្រាប់ម្ដាយវាប្រលងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមកដោយមានការសង្ស័យទើបឪពុកម្ដាយនិងបងស្រីដើររកជនរងគ្រោះ ក៏ឃើញ
ជនរងគ្រោះចងកនិងខ្សែលីឡុងពណ៌ស ជាប់នឹងជម្រឹង បង្អួចដែលមានកម្ពស់‌២ម៉ែត្រ ស្លាប់បាត់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចនគរបាលបច្ចេកទេសស្រុកដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់