ព័ត៌មានជាតិ

បឹង​​​ធ​​ម្មជា​តិ​​​ត្រូ​វ​​​បុ​គ្គល​​​ម្នា​ក់​​​រំ​លោ​ភ​​យ​ក​​​ធ្វើ​ជា​​​ក​ម្ម​សិ​ទ្ធិ​​​នាំ​​​ភា​ព​​​ក្ដៅ​ក្រ​ហា​យ​​​ដ​ល់​​​អ្ន​ក​ស្រុ​ក​​​​ ​

ខេ​ត្ដ​​​ពោ​​ធិ៍សាត់​​ ៖​ ​បឹ​ង​​​បា​ក់​ក​​​​ជា​​​បឹ​ង​ ​ធ​ម្ម​ជា​តិ​​មួ​យ​​​ស​ម្រា​​ប់​​​ប្រ​យោជ​​ន៍​​​រួ​ម​ ​រ​ប​ស់​​​អ្ន​ក​ភូ​មិ​​​រ​ស់​នៅ​​ជុំ​វិ​ញ​​​​ត្រូវ​​​បុ​គ្គ​ល​ ​​ម្នា​ក់​​រំ​លោ​​ភ​​​យ​ក​​ធ្វើ​ជា​​​​កម្ម​សិ​ទ្ធិ​​ផ្ទា​ល់​ខ្លួ​ន​ ​នាំ​​​ភា​ព​​​ក្ដៅ​ក្រ​ហា​​យ​​ដ​ល់​​​​អ្នក​ស្រុ​ក​​​។​​​បឹ​ង​​​ធ​ម្ម​ជា​​តិ​​​បា​ក់​ក​​​ស្ថិត​នៅ​​​ក្នុ​ង​ភូ​មិ​​​​ព្រែ​ក​​​៣​ ​ឃុំ​​​សំ​រោ​ង​ ​ស្រុ​ក​​​ភ្នំ​ក្រ​វា​ញ ​ខេ​ត្ដ​​ ​ពោ​ធិ៍​សា​ត់​ ​។​​​ប្រ​ភ​ព​ព័​ត៌​មា​ន​​​ពី​​​អ្នក​ភូ​មិ​​​ព្រែ​ក​​​​៣​ ​ភូ​មិ​​ព្រែ​ក​​​​១​ ​ភូ​មិ​​​អូ​​រ​​ហេ​​ង​ ​ឃុំ​​​សំ​រោង​​ ​ស្រុ​ក​​​ភ្នំ​ក្រ​វា​ញ​​​បា​ន​​​ប្រា​ប់​ថា​ ​បឹ​ង​​​ធ​ម្ម​ជា​តិ​ ​ដែ​ល​​​អ្ន​ក​ភូ​មិ​​​ហៅ​ថា​​​បឹ​ង​​​បា​ក់​ក​​​នោះ​​​មា​ន​​​ផ្ទៃ​​​ជិ​ត​​​២​​​ម៉ឺ​ន​​​ម៉ែ​ត្រ​កា​រ៉េ​ ​មា​ន​ទឹ​ក​​​ដ​ក់​​​ខួ​ប​ ​ប្រាំ​ង​ ​ខួ​ប​​វ​ស្សា​​​ស​​ម្រា​ប់​​​បម្រើ​​​​ប្រ​យោជ​​ន៍​ ​រួ​ម​​​ដ​ល់​​​អ្ន​ក​ភូ​មិ​​​ដូច​ជា​​​​ស្មៅ​ទឹ​ក​​​ស​ម្រា​ប់​ ​គោក្រ​បី​​​​និ​ង​​​ត្រី​​​ស​ម្រា​ប់​​​ម​នុ​ស្ស​​​ផ​ង​ដែ​រ​​។​​ ប៉ុ​​ន្ដែ​​​បឹ​ង​​​នេះ​​​ស​ព្វ​ថ្ងៃ​​​បា​ន​​​គោក​​​រា​ក់​​​​ប​ណ្ដើ​រ​ៗ​ ​ហើ​យ​ដោ​យ​​​ប​រិ​ស្ថា​ន​​​មិន​ល្អ​​​ផ​ង​​ ពិ​​សេ​ស​ ​ត្រូ​វ​បាន​​​​បុ​គ្គ​ល​​ម្នា​​ក់​ឈ្មោះ​​​​អា​ត​ ​គាំ​ង ​​បំ​ផ្លា​ញ​​​និ​ង​​​រំ​លោ​ភ​​​យ​ក​​ធ្វើ​ជា​​​​ក​ម្ម​សិ​ទ្ធិ​ ​ផ្ទា​ល់​ខ្លួ​ន​​​ទៀ​ត​​​នោះ​ ​។​ ​បឹ​ង​​​នេះ​​​ត្រូ​វ​​​ឈ្មោះ​ ​អា​​ត​ ​គាំ​ង​ ​រំលោ​ភ​​​យ​ក​​​ដោ​យ​​​ប្រើ​​​រូ​ប​ភា​ព​​​ដូ​ច​ ​ជា​​​ជី​ក​​​ប្រ​ឡា​យ​​​ប​ង្ហូ​រ​​​អា​ច​ម៍​ដី​​​ចូ​ល​​​បឹ​ង​​​​នាំ​ ​ឱ្យ​​​រា​ក់​ ​ហើ​យ​​​យ​ក​​​ត្រា​ក់​ទ័​រ​​​ភ្ជួ​រ​​​ដី​​​បា​ត​​​បឹ​ង​ ​​នាំ​​​​ឱ្យ​​​​​​​បា​​​ត់​​​​​​ស្មៅ​​​ ​​​​ស​​ម្រា​ប់​​​​​​​​​​ស​​ត្វ​​​​​​​​គោ​​ក្រ​​​បី​​​​​​​​រ​​​​​ប​​​ស់​​​​​ពួ​​​ក​​​គា​​​ត់​​​​​ ​​​ពិ​​​សេ​​​ស​​តែ​ង​​តែ​​គំ​រា​​ម​​ដ​ល់​​​កូ​ន​ចៅ​​​អ្ន​ក​​ ភូ​​មិ​​​នៅ​ពេ​ល​​​ស​ត្វ​​​គោ​ក្រ​បី​​​ម​ក​​​ក្បែរ​​​ដំ​ ​ណាំ​​​​និ​ង​​​ស្រូ​វ​​​គា​ត់​​​ដែល​​​​ធ្វើ​​​ក្នុ​ង​​​បឹ​ង​ ​។​​​ ​​​ប្រ​ភ​ព​​​ប​ន្ដ​ទៀ​តថា​​ ​ឈ្មោះ​​​អា​ត​ ​គាំ​ង​ ​មិ​ន​​​ត្រឹ​ម​តែ​​​ព​ង្រីក​​​​ដីច​ម្កា​រ​​​ក្រូ​ច​​​ហើ​យ​ ​ប​ង្រួ​ម​​​ផ្ទៃ​​​បឹ​ង​​​ប៉ុ​ណ្ណោះ​​​ទេ​ ​​ថែ​មទាំ​ង​​​រំ​លោ​ភ​ ​យ​ក​​​ដី​​​ផ្ទៃ​​​​បឹ​ង​​​ឆៅ​ៗ​​​តា​ម​បែ​ប​​​ហ៊ុ​ម​​ដែ​ក​​ ​ប​ន្លា​​​និ​ង​​​ធ្វើ​ឱ្យ​ប៉ះពា​​ល់​​ដ​ល់​​​​ព​ល​រដ្ឋ​​​​ជា​ ច្រើ​ន​​​គ្រួ​សា​រ​ ​ដោ​យ​​​ក​​រ​ណី​​​ខា​ង​លើ​នេះ​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​​បា​​ន​​​ប្រា​ប់​​​មេ​ភូ​មិ​​ជា​ច្រើ​ន​ ​លើ​ក​​​ច្រើ​ន​សា​​​តែ​​​គ្មា​ន​​​ប្រ​សិ​ទ្ធ​ភា​ព​​​​សោះ​​។​​​ក​រ​ណី​​​ចោ​ទ​​ប្រ​កា​ន់​​ឈ្មោះ​ ​អា​​ត​ ​គាំ​ង​ រំ​​លោ​ភ​​​យ​ក​​​ដី​​បឹ​ង​​​​ខា​ង​លើ​នេះ​​លោ​ក​​ ​វ៉ាន់​ ​វឿ​​ន​ ​មេ​ភូ​មិ​​​ព្រែ​ក​​​៣​​​បា​ន​​​ប្រា​ប់​​​តា​ម​​​​ទូ​រ​ស័​ព្ទ​ ​ថា​ ​ពិត​​​​ជា​មា​ន​​​ប​ញ្ហា​​​ដូ​ច​​​​អ្ន​ក​ភូ​មិ​​​និ​យា​យ​ ​ប្រា​ក​ដ​​​មែ​ន ​​តែ​​​លោក​​​​បាន​​​ហា​ម​​​ដ​ល់​ ​បុ​គ្គ​ល​​​​នោះ​​​ហើ​យ​ និ​​ង​​​បា​ន​​​រាយ​កា​​រណ៍​​​ជូ​ន​​ ​លោ​ក​​ញ៉ែ​​ម ​មិ​ ​មេ​ឃុំ​​​សំ​រោ​ង​​​ហើយ​​​​ដែ​រ​​​។​ ​ដោ​យ​ឡែ​​ក​​លោ​​ក​ ​សួ​ស​ ហុ​ង​ ​អ​ភិ​​បា​ល​ ​នៃ​​​គ​ណៈ​​​អភិ​បាល​​ស្រុ​ក​​​ភ្នំ​ក្រ​វា​ញ​​​​បា​ន​ ប្រា​ប់​​​​តា​ម​​ទូ​​រស័​​ព្ទ​​​ថា​ ​លោ​ក​​​មិ​ន​ដឹ​ង​​​ទេ​ ​តែ​​​កា​រ​ដោះ​ស្រា​យ​​​ឱ្យ​មា​ន​​​ប្រ​សិ​ទ្ធ​ភា​ព​ ​លុះ​ត្រា​​​តែ​មាន​​​​ពា​ក្យ​ប​ណ្ដឹ​ង​ ​៕
118

មតិយោបល់