ក្រុមអតីតជើងឯក UEFA Champion League កាកពីឆ្នាំ ២០១០ Inter Milan កំពុងតែវិលទៅរកអតីតកាលដ៍ខ្លាំងក្លារបស់ពួកគេវិញហើយ បន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មី យ៉ាងល្អ។
ជាក់ស្តែងណាស់ Inter Milan បានយកឈ្នះលើក្រុម SPAL 2013 ក្នុងលទ្ធផល ២-០ នាសប្តាហ៍ទី៣ ក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី។ ២គ្រាប់របស់ Inter Milan រកបានដោយ ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi តាមរយៈការទាត់បាល់ ១១ម៉ែត្រ នៅនាទីទី ២៧ និងការស៊ុតរបស់ខ្សែបម្រើក្រូអាត Ivan Perisic នៅចុងម៉ោងនាទីទី ៨៧។ ឆ្លងកាត់ ៣ប្រកួតកន្លងមកនេះ ក្រុម Inter Milan ធ្វើបានយ៉ាងល្អ ដោយប្រកួតឈ្នះទាំង៣ប្រកួត មិនស្គាល់ចាញ់ និងស្មើឡើយ។ អ្វីដែលសំខាន់នោះ គឺកាលពីសប្តាហ៍ទី២ កន្លងមក Inter Milan បានយកឈ្នះក្រៅដីលើក្រុមចចក Roma ក្នុងលទ្ធផល ៣-១ ដែលជាក្រុមខ្លាំងមួយនៅអ៊ីតាលី។ តាមរយៈ ការចាប់ផ្តើមយ៉ាងល្អបែបនេះដែរ ត្រូវបានគេជឿជាក់ថា អតីតកាលដ៍ខ្លាំងក្លារបស់ក្រុម Inter Milan កំពុងតែរំកិលមកវិញម្តងបន្តិច ហើយ ដែល Inter Milan នឹងក្លាយជាក្រុមដ៍គ្រោះថ្នាក់ឡើងវិញក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ក្រុម Inter Milan បានធ្លាក់ដុនដាបយ៉ាងខ្លាំង នៅក្រោយពីការចាកចេញរបស់លោក Jose Mourinho កាលពីឆ្នាំ ២០១១កន្លងមក ដែលធ្វើឲ្យប្រជាប្រិយភាពរបស់ក្រុមយក្សអ៊ីតាលីមួយនេះ បាត់បង់ពីពិភពបាល់ទាត់។ យ៉ាងណាវិញ សម្រាប់រដូវកាលថ្មីនេះ Inter Milan មានការប្រែប្រួលច្រើនជាងមុន ខណៈក្តីសង្ឃឹមក្នុងការស្តារមុខមាត់ឡើងវិញនោះ កំពុងតែចាប់ផ្តើមមានពន្លឺឡើងវិញហើយ។
https://www.youtube.com/watch?v=vL_6XKoQfPY
មតិយោបល់