ព្រៃវែងៈ កាលពីយប់ម៉ោង ១០ និង ៥០នាទីថ្ងៃទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបែន បុករថយន្តហាយទ្បែនឌ័រ នៅចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៩១-៩២។
រថយន្តបង្កបែន B1ពាក់ស្លាកលេខ ខេមរភូមិន្ទ4.9457 បើកបរដោយជនមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) ធ្វើដំណើរពីកើត ក្នុងទិសដៅបញ្ច្រសគ្នា ដល់ចំណុចខាងលើ បានរ៉េចង្កូតបុករថយន្តហាយទ្បែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-8096 បើកបរដោយឈ្មោះ ប៉ែន សៅសុម៉េតធា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលថ្កូវនៃអធិការដ្ឋានស្រុកកំពង់ត្របែក បណ្តាលឲ្យធ្លាក់រថយន្តទាំងពីរគ្រឿងទៅក្រោមផ្លូវ។
ស្លាប់មនុស្សសរុបចំនួន៦នាក់ ប្រុស៤នាក់ ស្រី៣នាក់
១. ប៉ែន សៅសុម៉េតធា ភេទប្រុស (មន្ត្រីនគរបាល)
២. ឃីម គា ប្រុស
៣. ឌី វណ្ណះ ប្រុស
៤. ក្តាម ប្រុស
៥. មោគ សុភាព ភេទ ស្រី
៦. ឡាយ ស្រីណិច ភេទស្រី។
ក្រោយកើតហេតុរថយន្តទាំងពីរ ត្រូវបានយកមករក្សានៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់