ព័ត៌មានកីឡា

Lazio លុត AC Milan ៤-១ ខណៈដែល Ciro Immobile រកបាន Hat trick (វីដេអូ)

ថ្វីបើក្រុមយក្ស AC Milan បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ទាប់ ក្នុងការទិញកីឡាករ មកពង្រឹងក្លិបក៍ដោយ ក៍មិនប្រាកដថា ក្រុមមួយនេះ វិលទៅរកភាពខ្លាំងរបស់ពួកគេ ដូចពេលអតីតកាលឡើយ។

ជាក់ស្តែងណាស់ កាលពីយប់មិញនេះ ក្រុម Lazio បានតប់ក្រុម AC Milan យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-១ ។ លទ្ធផលដ៍អាក្រក់នេះ បង្ហាញឲ្យឃើញថា ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ទាប់ដែលក្រុម AC Milan បានចំណាយកាលពីរដូវក្តៅកន្លងមកនោះ មិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ៤គ្រាប់របស់ក្រុម Lazio រកបានដោយកីឡាករ Ciro Immobile ៣គ្រាប់ម្នាក់ឯង ដោយស៊ុតចូលនៅនាទីទី ៣៨, ៤២ និង៤៨ ខណ:គ្រាប់ទី៤ រកបានដោយកីឡាករ Luis Alberto នៅនាទីទី ៤៩។

ចំណែកក្រុម AC Milan វិញ អាចរកបានត្រឹម១គ្រាប់ ប៉ុណ្ណោះ ពោលនៅនាទីទី ៥៦ រកបានដោយកីឡាករ Riccardo Montolivo ។ យ៉ាងណាវិញ ក្រុម Lazio បានបាត់បង់កម្លាំងមួយរូប ដែលទទួលបានកាតក្រហម នៅចុងម៉ោង នាទីទី ៩០ គឺកីឡាករ Marco Parolo ។

តោះ! មកទស្សនាការប្រកួតរវាងក្រុម Lazio និង AC Milan ខាងក្រោមនេះទាំងអស់គ្នា៖

//www.youtube.com/watch?v=0o78YJoZkw4

មតិយោបល់