ព័ត៌មានជាតិ

បើកបរក្នុងស្ថានភាពស្រវឹងជ្រុលចង្កូតធ្លាក់ប្រឡាយ ពេលអ្នកសារព័ត៌មានទៅថត ក៏គម្រាមប្តឹងអ្នកសារព័ត៌មាន!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង គឺរថយន្តឡិចស៊ីស១គ្រឿងបានជ្រុលចង្កូតធ្លាក់ក្នុងប្រឡាយ បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិរលោះ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានរថយន្តមួយគ្រឿងម៉ាក LEXUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-9934 បើកបរដោយបុរសវ័យជាង៣០ឆ្នាំម្នាក់ និងមានអ្នករួមដំណើរជាមួយចំនួន៣នាក់ មានប្រពន្ធ និងកូន ធ្វើដំណើរមកពីជួបជុំមិត្តភក្តិ បន្ទាប់មកបានធ្វើដំណើរក្នុងបំណងត្រឡប់ទៅផ្ទះវិញ នៅរាជធានីភ្នំពេញ ពេលមកដល់ស្រាប់បួងចង្កូតមិនទាន់បានក៏ជ្រុលចង្កូតធ្លាក់ក្នុងប្រឡាយតែម្តង។ ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់នោះទេ ដោយរងការខូចខាតរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ កម្លាំនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ម្ចាស់រថយន្តដែលរងការខូចខាតដោយសារការពិសារគ្រឿងស្រវឹង ទើបជួបគ្រោះថ្នាក់យ៉ាងដូចនេះ។ នៅពេលដែលអ្នកទូរទស្ស៏ Ses TVទៅផ្តិតយករូបភាព ស្រាប់តែស្ត្រីដែលជាម្ចាស់រថយន្តព្យាយាមរារាំងមិនឲ្យថតយករូបភាព និងគំរាមរករឿងប្តឹងថែមទៀតផង។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តនិងសាច់ញាតិបានហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅបាត់ដោយមិនចង់ធ្វើការរំខានដល់សមត្ថិច្ចទេ៕

https://youtu.be/D_BsFkHKZOw

មតិយោបល់