ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូទ្បាំប៉ាតា ប៉ះគ្នាជាមួយម៉ូតូរ៉ឺម៉កកង់បី នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីនេះ បណ្ដាលឲ្យមានអ្នករងរបួសម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី មូលហេតុមិនទាន់ដឹងទេ ដោយសមមត្ថកិច្ច កំពុងវាស់វែង។
កើតហេតុវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
https://www.youtube.com/watch?v=yU3rNLMlxeU



មតិយោបល់