ព័ត៌មានជាតិ

រថយន្តនីសាន់ បុកម៉ូតូហ្វីណូ រងរបួសជើងម្ខាងឆ្វេង ទារសំណង ២០០ដុល្លារ និងអង្ករ៥០គីឡូ

(​ភ្នំពេញ​)៖ ​រថយន្ត​នីសា​ន់ Frontier បុក​ម៉ូតូ Yamaha Fino រងរបួស​ស្រាល​ជើង​ម្ខាង​ឆ្វេង​បន្តិចបន្តួច​ ស្ថិត​នៅមុខ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ ​កាលពី​ម៉ោង​១៧: ២០​នាទី ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦​។

សាក្សី​នៅ​កន្លែងកើត​ហេតុ​ បាន​ប្រាប់ថា​ ករណី​រថយន្ត Nissan Frontier ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ​ ២Y-៥១៥៧ បើកបរ​ពី​ត្បូង​ទៅ​ជើង​ដោយ​ចរាចរណ៍​ចង្អៀត​ ហើយ​ម៉ូតូ Yamaha Fino ​ពណ៌​ខ្មៅ​លាយស ​ស្លាក​លេខ​ភ្នំពេញ ​១BB-៧១៩៦​ នៅ​គន្លង​របស់​រថយន្ត ​ទើប​បណ្តាល​ឱ្យ​បុក​រង​ការ​ខូចខាត​បែក​កញ្ចក់​ម៉ូតូ​ និង​ឆ្កូត​ថ្នាំ ​ព្រមទាំង​រង​របួស​ជាំ​ក្បាលជង្គង់​ កែងដៃ​ខាងឆ្វេង ​បន្តិចបន្តួច​។

ក្រោយពី​មាន​ហេតុការណ៍​នេះ​ បន្ទាប់​ខាង​ភាគី​រថយន្ត​ ព្រម​ចេញថ្លៃ​សំណង ​តាម​ការ​ចង់បាន​របស់​ម្ចាស់​ម៉ូតូ​ចំនួន​ ២០០​ដុល្លា​រអាមេរិក​ និង​សុំ​អង្ករ​ចំនួន ​៥០​គីឡូ​ក្រាម​ទៀត ​ដើម្បី​បញ្ចប់​បញ្ហា​នៅ​នឹង​កន្លែងកើតហេតុ​តែម្តង​៕

photo_2016-04-08_18-31-24 photo_2016-04-08_18-31-43 photo_2016-04-08_18-31-50 photo_2016-04-08_18-31-56

មតិយោបល់