ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ជិត ៣០០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងអង្គរសង្ក្រាន្ត

(សៀមរាប)៖​ កម្លាំង​នគរបាល​ និង​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ​ប្រមាណ​៣០០០​នាក់​ នឹងត្រូវ​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ និង​បុណ្យ​អង្គ​រសង្ក្រាន្ត ​នា​ពេល​ខាងមុខនេះ​។

នៅ​រសៀល​ថ្ងៃទី​០៨ ​ខែមេសា​ ឆ្នាំ​២០១៦​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត​ ណា​ឌី​ ស្នងការ​នគរបាល​ខេត្តសៀមរាប ​បាន​ឲ្យ​​ដឹងថា ​លោក​បានដាក់​កម្លាំង​នគរបាល​ ឲ្យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជិត ​២០០០​នាក់​ ដើម្បី​រក្សា​ការពារ​ និង​ធានា​បាន​នូវ​សន្តិសុខ ​សុវត្ថិភាព ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ ​ដែល​មក​ស្នាក់​នៅ​ និង​ទស្សនា​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​និង​បុណ្យ​អង្គ​រស​ង្ក្រាន្ដ​ នាពេល​ខាងមុខនេះ​។

​លោក​បន្តថា​ ការដាក់​កម្លាំង​ចុះ​ការពារ​នេះ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ ​នៅ​ថ្ងៃទី​១២​ ខែមេសា ​ខាងមុខនេះ​។​ លោក​បន្តថា​ ​ដោយមាន​កា​ចង្អុលបង្ហាញ​ និង​ស្របតាម​ទិសដៅ​របស់​អគ្គស្នងការ​នគរ​បាលជាតិ​ ក៏​ដូចជា​ផែនការ​ទិសដៅ​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ និង​ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​បានល្អ ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ក៏ដូចជា​ការ​ប្រារព្ធ​ពី​ធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត​ ណា​ឌី​ នៅ​ថ្ងៃទី​០៨ ​ខែមេសា​ឆ្នាំ​២០១៦​នេះ លោក​បាន​ចុះ​ត្រួតពិនិត្យ​ និង​ប្រជុំ​ដាស់តឿន​កើន​រំលឹក​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ ឲ្យ​យកចិត្តទុកដាក់​អនុវត្តន៍​នូវ​ភារកិច្ច​ជំនាញ​របស់​ខ្លួន ​ពិសេស​ក្នុងការ​ថែរក្សា​ការពារ និងធានាបាន​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ខេត្ត​ ឲ្យ​មាន​សន្តិសុខល្អ​ ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តសៀមរាប​ ក៏បាន​ឲ្យ​ដឹង​​ នា​រសៀល​ថ្ងៃទី​០៨​នេះ​ថា​​ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ និង​ត្រូវ​ដាក់​ក​ម្លាំ​ង​ការ​​ពារ ​ឲ្យ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជិត​១០០០​នាក់​ ដើម្បី​រក្សា​ការពារ​ និង​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ដែល​មក​ស្នាក់នៅ​និង​ទស្សនា​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ និង​បុណ្យ​អង្គ​រស​ង្ក្រាន្ដ​ នាពេល​ខាងមុខនេះ​ ផងដែរ​។​ លោក​បន្តថា​ ការដាក់​កម្លាំង​ចុះ​ការពារ​នេះ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៣​ ខែមេសា​ ខាងមុខនេះ ​នៅ​តាម​គោលដៅ​សំខាន់ៗ ​ដូចជា​ មុខ​ប្រាសាទអង្គរវត្ត ​និង​អង្គរ​ឃ្យុ​ង​យូ ជាដើម​។ នៅក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​នេះដែរ ​ក៏​មាន​ការជួយ​រៀបចំ​ និង​ជួយ​សម្រួល​ចរាចរ​ពី​សំណាក់​ប្អូនៗ​ យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​នាក់ ​ផងដែរ​៕

FB_IMG_1449819133309 FB_IMG_1460101367340 FB_IMG_1460101373618 FB_IMG_1460101511043 FB_IMG_1460101532066 FB_IMG_1460103818491 FB_IMG_1460103838266 FB_IMG_1460103844645 FB_IMG_1460103900556

មតិយោបល់