ព័ត៌មានជាតិ

អីយ៉ាស់! ឃើញបុគ្គលិកខារ៉ាអូខេ អូមេហ្គា ស្អាតអូសដៃចូលក្នុងបន្ទប់ទឹករំលោភបានសម្រេច ចុងក្រោយ..

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសជួញដូរមនុស្ស អាវុធហត្ថផ្ទៃប្រទេស ធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់រំលោភបុគ្គលិកខារ៉ាអូខេ អូមេហ្គាម្នាក់ រហូតបានសម្រេច។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ទឹកខារ៉ាអូខេអូមេហ្គា ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើនេះ មានឈ្មោះ កែវ ចក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់អូសដៃជនរងគ្រោះឈ្មោះ ជ.ស ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅអូមេហ្គា ចូលក្នុងបន្ទប់ទឹក ខារ៉ាអូខេ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រចមួយដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់