ព័ត៌មានជាតិ

ទ្បង់គ្រឺស័រ៥៧០ ស្លាកលេខ រដ្ឋ07-0189 ប៉ះជាមួយម៉ូតូស្កុបពី បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!

ភ្នំពេញៈ រថយន្តទ្បង់គ្រឺស័រ៥៧០ ស្លាកលេខ រដ្ឋ07-0189 បើកបរដោយបុរសម្នាក់ ដល់ផ្លូវបែកជាបួន បានប៉ះជាមួយនឹងម៉ូតូម៉ាកស្កុបពីមួយគ្រឿង ដែលជិះក្នុងល្បឿនលឿន បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកបើកម៉ូតូ សន្លប់បាត់បង់ស្មារតីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ១០និង២៥នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវ R៦ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកទ្បង់គ្រឺស័រ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ07-0189 ជិះក្នុងល្បឿនលឿនគួរសម ទិសដៅពីកើតទៅលិច ចំណែកម៉ូតូ ម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9587 ជិះក្នុងល្បឿនលឿនដូចគ្នាទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ទីកន្លែងកើតហេតុ ដោយភាគីអ្នកបើករថយន្តបានទៅមើលជនរងគ្រោះនៅឯមន្ទីរពេទ្យ និងបានចេញថ្លៃពេទ្យនិងថ្លៃខូចខាត ដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់