ភ្នំពេញៈ នៅព្រឹកនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនក្រុមក្មេងទំនើង ដែលជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងខុសប្រក្រតី។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ប្រពភព័ត៌មានបានឲ្យដឹងថា ក្រុមក្មេងទំនើង ដែលច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំឡេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំឡេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

ក្រោយពីធ្វើកិច្ចសន្យារួចមក លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ស៊ីម៉ាំង ធម្មតា ហើយបានផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឲ្យឮខ្លាំងៗរំខានដល់សាធារណៈជនទៀតឡើយ៕



https://youtu.be/HWQEEYFHupA
មតិយោបល់