ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញសេចក្តីជូនដំណឹង ចំពោះលេខទូរស័ព្ទចម្លែកៗ

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា៖ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូលមក។
វាអាចជាវិធីសម្រាប់ផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់សេវាកម្ម Google Voice នៃក្រុមហ៊ុន Google ឬសេវាកម្មផ្សេងៗទៀត ដូចជាការដំឡើងកម្មវិធីដើម្បីប្រើប្រាស់សេវាកម្មធនាគារជាដើម។

ប្រសិនបើបងប្អូនមិនបានស្នើសុំ ឬចុះឈ្មោះប្រើប្រាស់សេវាកម្មណាមួយទេ តែមានលេខទូរស័ព្ទមិនដែលស្គាល់ទាក់ទងមកណែនាំឲ្យបងប្អូន បំពេញលេខកូដតាម សូមបងប្អូនប្រជាពលរដ្ឋដាច់ខាតកុំធ្វើតាម។

ព្រោះបើបងប្អូនធ្វើតាម ក្រុម Hackers អាចលួចយកទិន្នន័យរបស់បងប្អូនដូចជា៖ លេខទំនាក់ទំនង សារជាអក្សរ និងប្តូរ Password អ៊ីមែល ជាដើម។

វិធីសាស្ត្រនេះត្រូវមានគេប្រើប្រាស់ជាច្រើនឆ្នាំមកហើយនៅបរទេស ជាមួយលេខទូរស័ព្ទ ផ្សេងៗដូចជាលេខ ២០២-៤៥៥-៨៨៨៨ នេះ៕

មតិយោបល់