ព័ត៌មានកីឡា

Real Madrid ចូលរួមប្រជែងជាមួយក្រុម Liverpool

ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញ បានប្រកាសសង្រ្គាមជាមួយក្រុមហង្សក្រហម Liverpool របស់អង់គ្លេស ក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម RB Leipzig ។

បើយោងតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ក្រុម Real Madrid ក៍មានក្រសែភ្នែកល្អ មិនចាញ់ក្រុម Liverpool ឡើយ ក្នុងកាសម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេង Timo Werner ដែលកំពុងប្រកបអាជីព នៅក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ង់។ ជាការពិតណាស់ Timo Werner បានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុម RB Leipzig កាលពីរដូវកាលមុន ដោយបានជួយក្រុមឲ្យឈរក្នុងតំណែងលេខ២ ក្នុងតារាង រួមទាំងឡើងទៅកាន់វគ្គចែកពូល UEFA Champion League ដោយស្វ័យប្រវត្តិផងដែរ។ ម្យ៉ាងវិញទៀតនោះ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ​ បានបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ នាព្រឹត្តិការណ៍ FIFA Confederation Cup កន្លងមក រួមទាំងការប្រកួតជម្រុះ World Cup ផងដែរ។ តាមរយៈសមត្ថភាព ដែល Timo Werner បានបង្ហាញកន្លងមកនេះ បានធ្វើឲ្យ ក្រុម Real Madrid សម្រេចចិត្តប្រកាសសង្រ្គាមជាមួយក្រុម ហង្សក្រហម Liverpool ក្នុងការប្រជែងយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

ម្យ៉ាងវិញទៀតនោះ ប្រព័ន្ធប្រយុទ្ធរបស់ Real Madrid នៅពេលនេះ កំពុងតែមានបញ្ហាស្រាប់ផង ដែលទាមទារឲ្យក្រុមជើងឯក Champion League ១២សម័យកាលមួយនេះ ត្រូវការពង្រឹងបន្ថែមទៀត។ ដូច្នេះហើយ Timo Werner គឺជាជម្រើសដ៍ល្អសម្រាប់ Real Madrid ក្នុងការយកមកពង្រឹងតំបន់ប្រយុទ្ធឲ្យកាន់តែរឹងមាំឡើងវិញ។

មតិយោបល់