ពោធិ៍សាត់ៈ លោកអនុប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុក និងរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សប្រុសស្រី៤នាក់។
ហេតុការណ៍គ្រោះនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះបង្កឡើងដោយសារអ្នកបើករថយន្តម៉ាកHylidal ពណ៌ស ពាក់ស្លាកលេខភ្នំពោញ3c-0726 ទិសដៅពីត្បូងទៅជើង បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ មកដល់ចំណុចខាងលើបានបុករថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស បើកបរដោយឈ្មោះ ណា ស៊ីម៉េង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរងាង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសស្រាល និងបានរួមដំណើរជាមួយមានចំនួន៦នាក់ ទី១ឈ្មោះ ភួង គន្ធា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ អន្លង់រាប ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងបួសធ្ងន់ ២ឈ្មោះ ស សុធា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ចំការជ្រែត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ៣ឈ្មោះ សែម វ៉ាត់ ភេទស្រី អាយុ៤៧ឆ្នាំរស់នៅភូមិស្រែថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៤ឈ្មោះ ថេត រុន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអន្លង់រាប ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសស្រាល ៥ឈ្មោះ ភួង ស្រីតូច ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់រាប ឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសស្រាល និងទី៦ឈ្មោះ សែម វឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្រែថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសស្រាល។
ក្នុងករណីគ្រោះថា្នក់ខាងលើនេះបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ស្រី២នាក់និងរងរបួសស្រាល៤នាក់ ស្រី២នាក់ ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែង និងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់