ព័ត៌មានជាតិ

បុរម្នាក់ជិះម៉ូតូទាក់ដៃម៉ូតូភាគីម្ខាងទៀតដួលកណ្តាលផ្លូវ ត្រូវរថយន្ត កិនស្លាប់ រួចបើកគេចខ្លួនបាត់!

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបានកើតឡើងរវាងម៉ូតូបុក និងរថយន្តបណ្តាលឲ្យស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុតែម្តង។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣រសៀល នៅថ្ងែទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ៣៨និង៣៩។

តាមប្រភពព័ត៌បានឲ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូមិនស្គាល់អត្តសញ្ញាណ បើកបរនៅក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BA -2151 បើកបរដោយ ឈ្មោះ យ៉ន ភារុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីរពេទ្យភ្នំពេញ រីឯនាក់រួមដំណើរមានគ្នា២នាក់ ១ឈ្មោះ ឈួន ផលលាប ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់បញ្ចូនទៅកាន់មន្ទីរពេទ្យភ្នំពេញ និងទី២ឈ្មោះ គឿន គីម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅនឹងកន្លែងកើតហេតុ)។
នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានបើកវ៉ាជែងជាមួយម៉ូតូHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BA-2151ដែលបើកបរ និងរួមដំណើរជាមួយឈ្មោះខាងលើ បណ្ដាលឲ្យម៉ូតូជនរងគ្រោះខាងលើដួល ភ្លាមៗនោះមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានកិនពីលើជនរងគ្រោះ ឈ្មោះ គឿន គីម ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានធ្វើការវាស់វែង ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់