ព័ត៌មានសុខភាព

អាហារធូរថ្លៃ៤ប្រភេទ អាចជួយឲ្យត្រងនោមមានសុខភាពល្អ

តម្រងនោម គឺជាសរីរាង្គដ៏សំខាន់ដែលមិនអាចខ្វះបាន ព្រោះវាមានតួនាទីត្រងឈាមនៅក្នុងរាងកាយ ជួយសម្អាតកាកសំណល់មិនឲ្យកកកុញនៅក្នុងប្លោកនោម។ លើសពីនេះទៅទៀត តម្រងនោម ជាអ្នករក្សាសម្ពាធឈាមឲ្យមានស្ថិរភាព គ្រប់គ្រងការរលាកនៃរាងកាយ និងបែងចែកអ័រម៉ូនមួយចំនួនផងដែរ។

ដោយសារតែ តម្រងនោម មានសារ:សំខាន់យ៉ាងនេះ ទើបក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាយកចិត្តទុកដាក់ក្នុងការថែរក្សាតម្រងនោមឲ្យបានត្រឹមត្រូវ។ ក្រៅពីការទទួលទានទឹក ២លីត្រក្នុងមួយថ្ងៃ អ្នកត្រូវឧស្សាហ៍ទទួលទានអាហារមួយចំនួនទៀត។

ស៊ុត
ស៊ុតស មិនត្រឹមតែផ្តល់ថាមពលសម្រាប់សុខភាពប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកអាស៊ីតអាមីណូ ដែលអាចជួយបង្កើនមុខងារតម្រងនោម ឲ្យមានសុខភាពល្អថែមទៀត។ លើសពីនេះសារធាតុចិញ្ចឹមនៅក្នុងស៊ុតពណ៌ស អាចជួយសំយោគវីតាមីន និងសារធាតុរ៉ែ ដើម្បីជួយកាត់បន្ថយហានិភ័យនៃឆ្លងមេរោគលើតម្រងនោម។ ហេតុនេះ ប្រសិនបើអ្នកព្រួបារម្ភចំពោះហានិភ័យនៃមុខងារតម្រងនោម គួរបញ្ចូលស៊ុតសជារបបអាហារ។

ត្រប់
ត្រប់ គឺជាបន្លែមួយប្រភេទដែលមានផ្ទុកវីតាមីនA វីតាមីន C សារធាតុរ៉ែ ដូចជាប៉ូតាស្យូម ដែលអាចជួយសម្អាតតម្រងនោម និងបង្ការការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ការបន្ថែមត្រប់ ទៅក្នុងរបបអាហារ អាចជួយរក្សាតម្រងនោម ឲ្យមានសុខភាពល្អ និងគាំទ្រដល់សុខភាពបេះដូងផងដែរ។

ផ្លែប៉ោម
ផ្លែប៉ោម សម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្កើនសុខភាពតម្រងនោមឲ្យជៀសផុតពីហានិភ័យនៃការវិវត្តទៅរកជំងឺក្រួសក្នុងតម្រងនោម និងបង្ការការឆ្លងមេរោគផ្សេងៗ។ នេះហើយជាមូលហេតុ ដែលក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាបញ្ចូលផ្លែប៉ោមទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។

ខ្ទឹមស
ការទទួលទានខ្ទឹមស អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាខ្សោយតម្រងនោម និងកាត់បន្ថយការឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ខ្ទឹមស មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងមេរោគ កម្ចាត់ជាតិពុលចេញពីតម្រងនោមយ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ខ្ទឹមស ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំនឹងការរលាក ជួយកសាងនៃមុខងារតម្រងនោមឡើងវិញ៕

ប្រភព៖ soha

មតិយោបល់