បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជនអាយុ៨ឆ្នាំ។
ហេតុការណ៍ចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ក្រុមទី២៥ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គ.រ.ក.ស ភេទស្រី អាយុ៨ឆ្នាំ ស្នាក់នៅក្រុមទី២២ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០ កម្លាំងជំនាញបានស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស ប្រឹមប្រីយ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្រុមទី៥ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមកុមារីរងគ្រោះទៅរាវខ្យង ហើយនាំមកដល់ចំណុចកើតហេតុ បានសុំថើបនឹងស្រាតខោ រួចបានយកម្រាមដៃរបស់ខ្លួនលូកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ ខ្លួនមានអារម្មណ៍ក៏យកដៃចាប់ប្រដាប់ភេទខ្លួនលេងទាល់តែបានសម្រេច។ ហើយបានធ្វើសកម្មភាពស្ទាក់លូកដៃចាប់ដោះនឹងប្រដាប់ភេទស្រ្តី២នាក់ទៀតផងដែរ។
មូលហេតុ ដោយជនសង្ស័យផឹកស្រាស្រវឹង ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀននឹងញៀនថ្នាំ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕
មតិយោបល់