កណ្ដាលៈ មិនដឹងរឿងអីសោះស្ទុះឡើងទៅលើអេស្កាវ៉ាទ័រ កំពុងកាយដីចាប់តៃកុង បម្រុងអារកគំរាមកំហែងថា នឹងសម្លាប់ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីត្រង់ចំណុចចុងព្រែកឌុច ស្ថិតក្នុងភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វុទ្ធី កុសល់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ហាក់ វែង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ កណ្តៀវដងឈើចំនួន០១
ដំណើររឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះ កំពុងតែបើកអេស្កាវ៉ាទ័រកាយដី ភ្លាមនោះស្រាប់តែជនសង្ស័យ មានកាន់កណ្តៀវនៅដៃ បានស្ទុះឡើងលើអេស្កាវ៉ាទ័រ ហើយចាប់ជនរងគ្រោះអារក ប៉ុន្តែត្រូវបានជនរងគ្រោះរើបម្រាស់រួចខ្លួន ហើយក៏រត់ទៅរកឲ្យគេជួយ។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ មកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕
មតិយោបល់