ព័ត៌មានកីឡា

Messi បំបែកសំណាញ់ទី Juventus យ៉ាងអស្ចា្យ

ខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីន Lionel Messi កំពុងតែបង្ហាញសមត្ថភាពយ៉ាងល្អបំផុតក្នុងរដូវកាលនេះ ដោយតងតែរកគ្រាប់បាល់ឲ្យក្រុម Barcelona សឹងគ្រប់ការប្រកួត តែម្តង។

ជាក់ស្តែងណាស់ ក្នុងជំនួបបើកឆាក UEFA Champion League ជាមួយក្រុមសេះបង្កង់ Juventus យប់មិញនេះ​ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះធ្វើបានយ៉ាងល្អ​ ដោយអាចរកគ្រាប់បាល់បាន ២គ្រាប់ក្នុងចំណោមជ័យជម្នះ ៣-០​ ។ ២គ្រាប់របស់ Lionel Messi រកបាននៅនាទីទី ៤៥​ និងនាទីទី ៦៩ ខណ:១គ្រាប់ទៀត រកបានដោយខ្សែបម្រើ Ivan Rakitic នៅនាទីទី ៥៦។ ក្នុងពូលជាមួយគ្នានេះដែរ ក្រុម Sportig CP បានយកឈ្នះក្រៅដីលើក្រុមម្ចាស់ផ្ទះ Olympicos ក្នុងលទ្ធផល ៣-២​ ផងដែរ។

ដូច្នេះហើយ ក្រុម Barcelona បានឡើងទៅឈរកំពូលតារាង នៃពូល D​ ដោយមាន ៣ពិន្ទុស្មើក្រុម Sporting CP តែមានគ្រាប់ស៊ុតច្រើនជាង ខណ: Juventus ឈរបាតតារាងបណ្តោះអាសន្ន។

//www.youtube.com/watch?v=m0cgF12x6jc

មតិយោបល់