ព័ត៌មានជាតិ

វីដេអូ៖ កត់ទាំងថ្ងៃហ្មងមេឆ្នោតស្រី! គ្មានខ្លាចស្អីម៉ាតិចហ្មង

ភ្នំពេញ: កន្លែងកត់ឆ្នោតមួយកន្លែងដែលកត់ទាំងថ្ងៃគ្មានខ្លាចសមត្ថកិច្ចបន្តិចសោះសូមកោតសរសើរមែន។
កន្លែងកត់ឆ្នោតទាំងថ្ងៃគ្មានខ្លាចដល់សមត្ថកិច្ចបន្តិចសោះនោះគឺស្ថិតនៅតាមបណ្តោយផ្លូវបេតុង ច្រកចូលបុរីពិភពថ្មី តាមច្រកផ្សារត្រពាំងថ្លឹង ស្ថិតនៅក្នុង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការប្រកបមុខរបរកត់ឆ្នោតខុសច្បាប់ជារៀងរាល់ថ្ងៃនេះ គឺតាមប្រភពប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរឆ្លងកាត់ទីនោះ បានបញ្ជាក់ថា ការកត់ឆ្នោតខុសច្បាប់នេះ គឺកត់ជាយូរមកហើយ គឺកត់នៅខាងមុខផ្ទះតែម្តងដោយមិនខ្លាច ដល់សមត្ថកិច្ចបន្តិចសោះឡើយ ឬក៏មិនដឹងថាមានខ្សែឬខ្នងយ៉ាងណានោះឡើយ ទើបហ៊ានកត់នៅខាងមុខផ្ទះជារៀងរាល់ថ្ងៃយ៉ាងនេះ។

សូមបញ្ជាក់ផងដែរថា កន្លែងកត់ឆ្នោតខាងលើនេះ គឺមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចប្រចាំតំបន់ចុះមកធ្វើការណែនាំនោះឡើយ។
សូមអាជ្ញាធរមានសមត្ថកិច្ចប្រចាំមូលដ្ឋានចុះជួយធ្វើការណែនាំផង៕

//youtu.be/2gPlI6hMNwc

មតិយោបល់