ក្រចេះ: ថ្ងៃចន្ទ ០២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៨ និង ២០ នាទី សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានទទួលបណ្តឹងរាយការណ៍ពី ឈ្មោះ អ៊ីវ ស ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ ថា៖ កូនស្រីរបស់ខ្លួនឈ្មោះ ន. ល. អាយុ១២ឆ្នាំ ត្រូវបានឈ្មោះ ផេង ថន ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាអ៊ំសាច់ថ្លៃ) បានធ្វើសកម្មភាពរួមភេទជាមួយ បានសម្រេចជាច្រើនលើក ខណៈពេលដែលកូនស្រីរបស់ខ្លួន បានទៅឃ្វាលគោជាមួយឈ្មោះ ផេង ថន តែ០២នាក់ នៅក្នុងព្រៃស្ងាត់ឆ្ងាយពីផ្ទះ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ន. ល. បានឲ្យដឹងថា៖ កាលពីថ្ងៃ-ខែ មិនចាំ ក្នុងឆ្នាំ២០១៨ ខណៈពេលទៅឃ្វាលគោ ឈ្មោះ ផេង ថន ភេទប្រុស អាយុ៣៨ឆ្នាំ (ជាអ៊ំសាច់ថ្លៃ) បានអោយទូរស័ព្ទខ្លួនមើលរឿងថៃ បន្ទាប់ពីមើលរួច បានធ្វើសកម្មភាព អោបថើប សម្រាតខោ រួមភេទជាមួយខ្លួនរហូតបានសម្រេច ។ បន្ទាប់ពីធ្វើសកម្មភាពរួចឈ្មោះ ផេង ថន បានហាមខ្លួនមិនអោយយក រឿងនេះទៅប្រាប់ឪពុកម្តាយ ។ លុះក្រោយមកទៀតពេលដែលទៅឃ្វាលគោ ឈ្មោះ ផេង ថន បានរួមភេទជាមួយខ្លួនជាហូរហែ ។ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ឈ្មោះ ផេង ថន បានរួមភេទជាមួយខ្លួនម្តងទៀត ។
ក្រោយពីទទួលបណ្តឹង និងការបំភ្លឺខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ រហូតឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ផេង ថន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ កាលពីថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាព រួមភេទជាមួយក្មួយស្រីសាច់ថ្លៃឈ្មោះ ន. ល. ភេទស្រី អាយុ១០ឆ្នាំ បានសម្រេចជាច្រើនលើក ខណៈ ពេលដែលខ្លួន និងឈ្មោះ ន. ល. ទៅឃ្វាលគោជាមួយគ្នា ។ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ខ្លួនបានរួមភេទជាមួយឈ្មោះ ន. ល. បានសម្រេចចំនួន០១ដងទៀត ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ផេង ថន ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់