ព័ត៌មានជាតិ

Update៖ ឆេះរថយន្តកូរ៉ូឡាមួយគ្រឿងនៅក្នុងចំណតមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃនៅបឹងត្របែក

ភ្នំពេញៈ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលដ្ឋ និងអាជ្ញាធរយ៉ាងច្រើនកុះករ និងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងផងដែរ ខណៈដែលម្ចាស់ចតទុកចោលនៅក្នុងចំណតមួយកន្លែងនោះ។ហេតុការនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ២៥នាទីរសៀល ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧ នៅក្នុងចំណតមួយកន្លែង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2I-0224 មួយគ្រឿងចតទុកចោលនៅក្នុងកន្លែងចតរថយន្តខាងលើនេះដោយមានសម្លេងម៉ាស៊ីននៅឆេះ ជាមួយនិងរថយន្តជាច្រើនគ្រឿងទៀតផងដែរ។ លុះបន្តិចក្រោយមក ក៏ស្រាប់តែបានឃើញអណ្តាតភ្លើងឆេះ និង មានផ្សែងខ្មៅហុយទ្រលោមឡើងលើចេញពីរថយន្តកូរ៉ូឡាមួយគ្រឿងនោះ និងបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់តែមិនរលត់ ក៏ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកជួយបាញ់ពន្លត់ទើបធ្វើអោយភ្លើងរលត់ទៅបាន និងបណ្តាលអោយរថន្តមួយគ្រឿងនោះឆេះរោលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងទំនងជាកើតឡើងដោយសារតែការឆ្លងចរន្តខ្សែភ្លើង ទើបមានស្ត្រីវ័យក្មេងម្នាក់រត់ចេញមកអះអាងថាជាម្ចាស់រថយន្តផងដែរ។

ក្រោយពេលកើរហេតុ កម្លាំងមានសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ទើបធ្វើអោយភ្លើងរលត់និងមិនឆេះរាលដាលទៅដល់រថយន្តផ្សេងៗទៀត ចំណែកឯរថយន្តម៉ាកកូរ៉ូឡាខាងល់រងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ៕

មតិយោបល់