ការប្រកួតនៃពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ ២០១៧ ដំណាក់កាលទី៤ ជើងទី២ ដោយក្រុមបាល់ទាត់ណាហ្គាវើល យកឈ្នះយ៉ាងលំបាកលើក្រុម ខេត្តស្វាយរៀង ដោយលទ្ធផល ៣ទល់១ មុននេះបន្តិច នាកីឡដ្ឋានខេត្តស្វាយរៀង។
នៅក្នុងការប្រកួតក្រុមម្ចាស់ផ្ទះបាននាំមុខមុន ដោយកីឡាករ វ៉ា គឹង បន្ទាប់មកក្រុមភ្ញៀវក៏ធ្វើការវាយបកយកឈ្នះបាន ៣គ្រាប់ មកវិញ ដោយកីឡាករ ថន ដារ៉ាពេជ្រ ២គ្រាប់ ម្នាក់ឯង និង ១គ្រាប់ទៀត រកបានដោយកីឡាករស្បែកជើងមាសកាលពីរដូវកាលមុន សួងវីរៈ។
គួរំលឹកផងដែរថា កាលពីជើងទី១ ណាហ្គាវើល បានយកឈ្នះយ៉ាងលើសលប់ទៅលើក្រុម ខេត្តស្វាយរៀង ដោយលទ្ធផល ១៤ទល់០ (សរុបទាំងពីជើង ១៧ទល់១)៕
មតិយោបល់