ព័ត៌មានជាតិ

បុរសមានជំងឺសរសៃប្រសាទម្នាក់ ចុះទៅជិះទូកធ្លាក់លង់ទឹកស្លាប់

កណ្តាលៈ បុរសម្នាក់មានជម្ងឺសរសៃប្រសាទប្រចាំកាយ បានចុះទៅលេងទឹកនៅលើទូករអិលជើងលង់ទឹកស្លាប់៣ថ្ងៃ ទើបរកឃើញសាកសពឡើងហើមស្អុយទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្នុងទឹកចុងព្រែកហម ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលស្រុកកោះធំបានអោយដឹងថា ជនរងគ្រោះឈ្មោះ សេង រតនា ភេទ ប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានបញ្ជាក់ថា យោងតាមការបំភ្លឺ របស់ឈ្មោះ ទឹម ពៅ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានអោយដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង១១យប់ កូនរបស់គាត់ មានជំងឺសរសៃប្រាសាទ ហើយបានបាត់ពីផ្ទះ ក្រោយមកទើបដឹងថា កូនឡើងជិះលើទូកដរ នៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ហើយខំស្វែងរកតែរកពុំឃើញ លុះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ ប្រជាពលរដ្ឋឈ្មោះកុង ថា ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិអន្លុងសាន ឃុំព្រែកស្តី បានរាយការណ៍ជូនសមត្ថកិច្ចថា នៅវេលាម៉ោង ប្រទះឃើញសាកសព គាត់បានមកមើលមងនៅចុងព្រែកហម ហើយបានប្រទះឃើញសាកសព រួចបានរាយការណ៍តាមរយៈទូរសព្ទជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកស្តី ក្រោយពីបានទទួលព័ត៌មាន លោកអធិការបាន អោយផ្នែកជំនាញ នឹងប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកស្តី ចុះដល់កន្លែងប្រទះឃើញសាកសពដើម្បី ធ្វើការពិនិត្យសាកសព ហើយសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការមាន ផ្នែកជំនាញ ប៉ុស្តិ៍នគបាលរដ្ឋបាល គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារសព ដើម្បីពិនិត្យសាកសព ។

ការពិនិត្យសាកសពជនរងគ្រោះ ឃើញថា សាកសពមានសភាពហើមពិបាកក្នុងការពិនិត្យ ឆ្អឹងលលាដ៍ក្បាល ឆ្អឹងជំនី នឹង ឆ្អឹងអាវៈយវៈពុំមានស្លាកស្នាមបាក់ឫទ្រុឌឡើយ។ តាមការសន្និដ្ឋានរបស់គណៈកម្មការចំរុះ ជនរងគ្រោះ ពុំមានពាក់នឹងករណីផ្សេងឡើយគឺពិតជាលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់