ភ្នំពេញៈ បុរសម្នាក់ដែលជាជនរងគ្រោះដែលធ្លាប់ពួកនាងៗម៉ាស្សានៅទីនោះធ្លាប់ដូរលុយដុល្លារពិតប្រាកដចំនួន២០០ដុល្លារ ដាក់ឲ្យដុល្លារសែនខ្មោចម្តងរួចមកហើយ ដោយមិនអស់ចិត្តចង់ដឹងសាកម្តងទៀតនៅតែក្រុមនេះមានកលល្បិចដូរលុយខ្មោចឲ្យជាលើកទី២បានសម្រេចទៀត។
ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៥សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បើយោងតាមសម្តីជនរងគ្រោះខាងលើមានឈ្មោះ ប៊ិន ម៉ៅ អាយុ២៧ឆ្នាំ មុខរបរមេការបន្ទប់ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានចូលមកកោសជប់នៅចំណុចផ្ទះម៉ាស្សាខាងលើ ខណៈដែលរូបគាត់បានដោះខោជើងវែងភ្ជួរនិងជញ្ជាំងដោយរូបគាត់ដូចជាដឹងខ្លួនមុនថាប្រហែលជាពួកនាងៗនិងលួចដូរម្តងទៀត ដោយរូបគាត់មានការប្រុងប្រយ័ត្នដែរ។
ទីបំផុតមាននារីម៉ាស្សាម្នាក់ដែលជាបក្ខរបស់នារីដែលកំពុងម៉ាស្សាឲ្យគាត់បានលូកហោប៉ាវខោគាត់បម្រុងនិងលួចដូរម្តងទៀត សំណាងល្អរូបគាត់ឃើញទាន់បានស្រែកឆោឡោស្របពេលនោះក៏ក្រុមជើងកាង២នាក់ បានទាញដំបងដេញវាយគាត់រត់ចោលម៉ូតូ ហើយក៏តេហៅសាច់ញាតិដឹកតាមម៉ូតូមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍៕
https://youtu.be/58fjonyKRM4
មតិយោបល់