ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន ស្បែកម៉ដ្ឋរលោង មានសុខភាពល្អ និងស្រស់ថ្លាជានិច្ច។ តែជាអកុសល បំណងប្រាថ្នាមួយនេះមិនអាចសម្រេចបានដូចគ្នានោះទេ ព្រោះស្ត្រីមួយចំនួនអាចជួយបនឹងបញ្ហា កើតមុន មុនក្បាលខ្មៅ ស្បែកឡើងជាតិខ្លាញ់ ស្ទះរន្ធញើស និងមានស្នាមជ្រួញជាដើម។ បញ្ហាសម្រស់ទាំងអស់នេះហើយ ដែលធ្វើឲ្យអ្នកបាត់បង់នូវភាពទាក់ទាញ ហើយមើលទៅហាក់ដូចជាឆាប់ចាស់ជាងវ័យ ក៏ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ។
បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា ប្រេងដូងអាចជួយព្យាបាលស្បែកឲ្យស្រស់ស្អាតវិញបាន ព្រោះវាមានសមត្ថភាពប្រឆាំងនឹងមេរោគ សម្លាប់មេរោគ ប្រឆាំនឹងការរលាក និងបំផ្លាប់មេរោគផ្សិតថែមទៀត។ ជាពិសេសប្រេងដូង ជួយរក្សាស្បែកឲ្យមានសំណើម សម្អាតរន្ធញើស សម្អាតខ្លាញ់ កាត់បន្ថយបញ្ហាមុន និងភាពជ្រីវជ្រួញនៅលើផ្ទៃមុខ។
ធាតុផ្សំ៖
ប្រេងដូង ២ស្លាបព្រាបាយ
ម្សៅសូដា ១ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកូនចានមួយ រហូតក្លាយទៅជាល្បាយខាប់ៗ។
២.លាបនៅលើផ្ទៃមុខឲ្យសព្វល្អ រួចប្រើម្រាមដៃម៉ាស្សាធ្វើចលនាជារង្វង់រយៈពេល ៥នាទី។
៣.បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកធម្មតា។
៤.អ្នកត្រូវអនុវត្តជារៀងរាល់ពេលល្ងាច ហើយក្នុងមួយសប្តាហ៍យ៉ាងតិចបំផុត៣ដង។
ក្រោយពេលអនុវត្តរូបមន្តមួយនេះ អ្នកមិនចាំបាច់ប្រើក្រែមផ្តល់សំណើមដល់ស្បែកនោះទេ ព្រោះប្រេងដូងអាចជ្រាបចូលជ្រៅដល់ស្រទាប់ស្បែក ហើយផ្តល់នូវជាតិទឹកគ្រប់គ្រាន់៕
មតិយោបល់