ព័ត៌មានជាតិ

កាន់តែក្ដៅ! លោក ត្រាំ គំរាមដកហូតសិទ្ធិអ្នកកាសែតបន្ថែមទៀត

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដកហូតសិទ្ធិរបស់អ្នកកាសែត នៅឯសេតវិមានបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ ចំពោះការសម្រេចរបស់រដ្ឋបាលលោក នៅក្នុងការដកហូតសិទ្ធិ សម្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន CNN គឺលោក Jim Acosta ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅខាងក្រៅសេតវិមាន កាលពីថ្ងៃសុក្រ លោក ត្រាំ បានចាប់ផ្តើមនិយាយសំដៅទាំងកំហឹងដាក់លោក Acosta ដោយហៅគាត់ថា ជាអ្នកកាសែតគ្មានជំនាញ ហើយថែមទាំងគំរាមដកហូតលិខិតអនុញ្ញាតដល់អ្នកសារព័ត៌មានដទៃទៀតផងដែរ។

ដោយលោក ត្រាំ បាននិយាយថា «អ្នកសារព័ត៌មាន ត្រូវតែចាត់ទុកសេតវិមាន និងប្រធានាធិបតី ជាមួយនឹងការគោរព»។ ទាំងដែលរូបលោក ក៏ធ្លាប់និយាយវាយប្រហារចំៗ ដាក់អ្នកកាសែត CNN លោកស្រី April Ryan ផងដែរ ដោយហៅលោកស្រីថា «ជាបុគ្គលអាក្រក់ និងចាញ់»។

ខណៈដែលការលើកទ្បើង ប្រឆាំងនឹងកាសែតរបស់លោក ត្រាំ បានធ្វើឲ្យមានការរិះគន់ពីក្រុមសេរីភាពស៊ីវិលផងដែរ៕

មតិយោបល់