អ្នកនាង ខាត់ សុឃីមបាន បានសរសេរលើហ្វេសប៊ុកខ្លួនថា“មានរឿងមួយខ្មុំមិនចង់អោយបងប្អូនដឹងទេ…តែគួរតែដឹងព្រោះនេះជារឿងពិតកើតឡើងចំពោះក្រុមខ្ញុំត្រូវមកសំដែងនៅកោះដាច់ហើយចេញចូលចេញចូលចង់អស់ប្រហែល៨០សិបម៉ឺនហើយព្រោះឡានច្រើនត្រូវពឹងលើកំពុងដរមួយនេះតែគាត់អាងតែខ្ញុំគ្មានជំរើសគាត់ឡើងថ្លៃឡាន 2.5 របស់ខ្ញុំគាត់ទា 100$ ក្នុង 1 ជើង….តើគាត់មើលមកពួកខ្ញុំជាសាច់ជ្រូក3ជាន់ចឹងមិត្តទាំងអស់គ្នាខ្ញុំមិនរីសថាំទេតែខ្ញុំទៅសំដែងនៅកោះដាច់ នឹងជាអក្នស្រុកភូមិគាត់ដែរតើ?ម៉េចបានជាគាត់ធ្វើឈ្លើយទៀត”។គណៈកម្មាធិការ Cambodia’s Got Talentបានបន្តថា៖ នេះបញ្ជាក់អោយឃើញថា គ្រាន់តែរថយន្ត ២តោន កន្លះរបស់ អ្នកនាង ខាត់ សុឃីម បើចង់ឆ្លងទៅកោះដាច់ ត្រូវចំណាយប្រាក់ ២០០ ដុល្លារ ទៅវិញទៅមក។ តើនេះជាតំលៃ សមរម្យទេ សំរាប់ ពួកគាត់? ចុះប្រិយមិត្តយល់យ៉ាងណាដែរ ជុំវិញបញ្ហានេះ?
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់