ភ្នំពេញៈ យុវជនម្នាក់បានខ្ចីម៉ូតូមិត្តភក្តិបាន១ថ្ងៃ បែរជាយកទៅស៊ីគ្រឿង ដើម្បីយកលុយទិញថ្នាំញៀនជក់ មានអីម្ចាស់គេប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ សេន វិន អាយុ១៨ឆ្នាំ ស្នាក់នៅក្បែរចំណុចឃាត់ខ្លួនខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកសាកសួររួមនិងម៉ូតូជនរងគ្រោះដែលសល់នៅតែគ្រោងឆ្អឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ការតាមនីតិវិធីច្បាប់៕






https://youtu.be/zD3gtGjmGrY
មតិយោបល់