ព័ត៌មានជាតិ

ZOOMER ពន្លះរថយន្តមួយគ្រឿង របួសយុវជន ២នាក់

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូប៉ះគ្នាជាមួយរថយន្ត បណ្ដាលឲ្យយុវជន០២នាក់ រងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅតាមផ្លូវលេខ១២៩C ស្ថិតនៅក្នុងភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកCamry បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ (ព្រះសីហនុ) 2A 4445 បានបើកពីកើតទៅលិច ចំណែកម៉ូតូម៉ាកZOOMER ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បាត់ដំបង1Y 0470 បើកបរដោយយុវជន០២នាក់ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកជាមួយរថយន្តពីមុខពេញទំហឹង បណ្តាលឲ្យយុវជនទាំង០២នាក់រងរបួសធ្ងន់។

ជនរងគ្រោះទី១ ឈ្មោះចឹក ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ (អ្នកបើកម៉ូតូ) មុខរបរកសិករ រស់នៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសធ្ងន់) ចំណែកអ្នករួមដំណើរឈ្មោះឆុង ជឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) រីឯអ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរ ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់