ភ្នំពេញៈ នារីវ័យក្មេងម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះបំណងសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ តែមិនស្លាប់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកតាមរម៉កកង់បីយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នារីរងគ្រោះបានស្នាក់នៅបន្ទប់ជួលជាន់ទី១ដោយស្នាក់នៅម្នាក់ឯងនិងធ្វើការពេលយប់ លុះដល់វេលាកើតហេតុស្រាប់តែនាងចេញពីក្នុងបន្ទប់ហើយបានលោតទម្លាក់ខ្លួនចុះមកក្រោមកម្ពស់ប្រហែល៥ទៅ៦ម៉ែត្រមកខាងក្រៅរបងផ្ទះ បំណងចង់បញ្ចប់ជីវិតខ្លួនឯងតែ មិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។
ក្រោយមកត្រូវបានប្រជាពលរដ្ឋបានដឹកតាមរម៉កកង់បីយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ហើយពាក់ព័ន្ធនិងការណីខាងលើនេះមិនដឹងពីមូលហេតុអ្វីនោះទេ៕



https://youtu.be/G2iRpiUxY_c
មតិយោបល់