ពោធិ៍សាត់ៈ មន្ត្រីនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម៉ូតូបានបុកក្មេងស្រីម្នាក់ដែលកំពុងដើរថ្មើរជើងនៅលើផ្លូវ បណ្តាលរងរបួសជើងខាងធ្វេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងលិចស្ពាន ស្ទឹងអន្លង់រាប លើផ្លូវលេខ ៥៥ស្ថិតនៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តេពោធិ៍សាត់ ។

អ្នកបើកបរម៉ូតូមានឈ្មោះ រុំ ម៉ានិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបកសិករ ស្នាក់នៅភូមិ ដំក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1H-0195 បើកបរពីលិចទៅកើត (របួសធ្ងន់) និងអ្នករួមដំណើរជាមួយមានឈ្មោះ រ៉ុន ចាន់ណា ភេទស្រីអាយុ២៩ឆ្នាំ មុខរបរ កសិករ ត្រូវជាប្រពន្ធ និងឈ្មោះ រឹម រដ្ឋា ភេទប្រុស អាយុ២ត្រូវជាកូន(របួសធ្ងន់) ក្មេងដែលត្រូវម៉ូតូខាងលើបុកមានឈ្មោះ សៀក ចន្ធូ ភេទស្រី អាយុ៦ឆ្នាំ នៅក្នុងបន្ទុករបស់ឪពុកម្តាយ ស្នាក់នៅក្នុងភូមិក្រាងទៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ របួសធ្ងន់បាក់ជើងខាងធ្វេង បែកថ្ងាស់បែកមុខ បែកម៉ាត់ រលាត់កំភួនជើងខាងស្តាំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអន្លង់រាប រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕





មតិយោបល់