ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូទាក់ដៃចង្កូតគ្នា ដួលចូលក្រោមរថយន្ត ស្លាប់ និងរបួស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់
និងស្លាប់ប្រុស០១នាក់ កាលពីវេលាម៉ោង ៦ និង ២០នាទីល្ងាចថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រកចូលផ្ទះសំ
ណាក់រស្មីស្រែមាស តាមបណ្ដោយផ្លូវ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ម៉ូតូបង្កមិនស្គាល់ម៉ាក (ក្រោយកើតហេតុ បានបើករត់គេចខ្លួនបាត់) បានបើកជែងក្នុងទិសដៅពីលិចទៅកើត ក៏បានប៉ះដៃចង្កូចម៉ូតូ មួយគ្រឿងទៀត ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1X-2182(គ្មានមួកសុវត្ថិភាព
និងមានកញ្ចក់មើលក្រោយ) អ្នកបើកឈ្មោះ លន ណាវី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ
(រងរបួសធ្ងន់ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានក្រុងតាខ្មៅ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ ) និងអ្នករួមដំណើរពីក្រោយ ឈ្មោះ លន លី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ (ស្លាប់)។

ម៉ូតូរងគ្រោះ បើកក្នុងទិសដៅពីលិចទៅកើត បានដួលចូលរថយន្តមួយគ្រឿងម៉ាក KAMA ពណ៌ស ពាក់ស្លាកលេខក៨១៧០-ភព៣ អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើតស្របទិសគ្នា។

សម្ភារខូតខាត៖ ម៉ូត និងរថយន្ត (ខូចខាតស្រាល)។

ក្រោយកើតហេតុមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចយក មករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាមនិតិវិធី៕

មតិយោបល់