ព័ត៌មានសុខភាព

តើការពិនិត្យអេកូសាស្ត្រញឹកញាប់ អាចបង្កគ្រោះថ្នាក់ដែរឬទេ?

ក្នុងអំឡុងពេលមានផ្ទៃពោះ ជារឿយៗស្ត្រីត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យធ្វើតេស្តឈាម និងពិនិត្យអេកូសាស្ត្រ ដើម្បីវាយតម្លៃសុខភាពទារកនៅក្នុងផ្ទៃ។ អេកូសាស្ត្រ គឺជារលកសំលេងដែលមានប្រេកង់ខ្ពស់ អាចឲ្យយើងមើលឃើញពីការលូតលាស់ និងការរីកចម្រើនរបស់ទារក។ មិនតែប៉ុណ្ណោះ វាអាចឲ្យយើងដឹងពី ភេទរបស់ទារក ភាពមិនប្រក្រតីនៃស្បូន ទឹកភ្លោះ និងសុកផងដែរ។

ប៉ុន្តែ តើការពិនិត្យអេអូសាស្ត្រញឹកញាប់ អាចបង្កឲ្យមានគ្រោះថ្នាក់ឬទេ? នេះគឺជាសំនួរមួយដែលមនុស្សមួយជាច្រើននៅតែមានភាពងឿងឆ្ងល់ ប៉ុន្តែមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា ការពិនិត្យអេកូសាស្ត្រ បង្កឲ្យមានគ្រោះថ្នាក់ដល់ម្តាយ ឬទារកក្នុងអំឡុងពេលមានផ្ទៃពោះនោះទេ។

លើសពីនេះទៅទៀត ការពិនិត្យអេកូសាស្ត្រមិនពាក់ព័ន្ធជាមួយនឹងជាតិវិទ្យុសកម្មដែលមានគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ ដូចការប្រើប្រាស់កាំរស្មីអ៊ិច ឬការថតស្តេននោះដែរ។

បើតាមការស្រាវជ្រាវថ្មីៗនេះក៏បានអះអាងផងដែរថា ការអេកូសាស្ត្រ មិនបង្កឲ្យមានពិការភាពពីកំណើត ជំងឺមហារីក ឬការអភិវឌ្ឍដទៃទៀតដល់ទារកនៅក្នុងផ្ទៃឡើយ៕

ប្រភព៖ boldsky

មតិយោបល់