ព័ត៌មានជាតិ

ប្រទះឃើញម៉ូតូស៊េរីឆ្នាំ២០១៥ ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលនៅវាលស្រែ

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលសង្ស័យថាត្រូវបានជនមិនស្គាល់មុខ យកទៅប្លុងចោលនៅវាលស្រែមួយកន្លែងស្ថិតនៅ តាមផ្លូវលំមួយកន្លែង នៅក្នុងភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយ ការណ៍ប្រាប់ទៅប្រជាការភូមិ ដើម្បីជួយរាយការណ៍បន្តជូនទៅ នគរបាលប៉ុស្ដិ៍ឲ្យចុះទៅពិនិត្យ មើលព្រមទាំងនាំយកទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីធ្វើការស្រាវជ្រាវរកមុខជន ដែលបានយកម៉ូតូនេះទៅប្លុងចោល។

ប្រជាការពារភូមិបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ ស៊េរីឆ្នាំ២០១៥មួយគ្រឿងខាងលើនោះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CB-5570 ប៉ុន្តែមិនដឹងថាជាកម្មសិទ្ធិរបស់នរណាឡើយ។ ចំណែកឯអ្នកយកវាទៅប្លុងចោលនោះ ក៏មិនដឹងថាជាចោរឬបែបណាដែរ ហើយមានមូលហេតុអ្វីទើបបានជាទុកចោលបែបនេនេះទេ។

ដោយឡែកនៅមុនពេលមានការភ្ញាក់ផ្អើល កើតឡើងមាន ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមផ្លូវលំនោះ ហើយពេលទៅដល់ត្រង់ ចំណុចខាងលើក៏បានប្រទះឃើញម៉ូតូ១គ្រឿងនេះចតចោល រួចហើយប្រជាពលរដ្ឋបានរាយការណ៍ជូនដល់ប្រជាការពារភូមិឲ្យចុះទៅមើលភ្លាមៗដែរ។

ប្រភពដដែលបានបន្តទៀតថា ក្រោពេលពេលទៅដល់បានឃើញម៉ូតូស្ថិតនៅទីនោះ ដូចប្រជាពលរដ្ឋប្រាប់មែន ហើយខណៈនោះ មិនមានពុំមាននរណាម្នាក់អះអាង ថាខ្លួនជាម្ចាស់ម៉ូតូនោះឬក៏បានស្គាល់ថាម្ចាស់ម៉ូតូនោះគឺជានរណានោះទេ ដែលតាមការសន្និដ្ឋានមានមូលហេតុ២យ៉ាង គឺទី១មានការសង្ស័យថាត្រូវចោរលួចពី កន្លែងណាមួយហើយយកទៅមិនរួច ដោយសារមានបញ្ហាអ្វី មួយទើបបោះបង់ចោលនៅទីនោះ និងទី២សង្ស័យថា ម្ចាស់របស់វាស្រវឹងស្រាមិនអាចជិះរួចបាន ក៏ឈប់នៅទីនោះហើយក្រោយ មកក៏បានដើរទៅណាបាត់ដោយទុកម៉ូតូចោលបែបនេះ។

ក្រោយមកកម្លាំងនគរបាលបានចុះនាំយកទៅរក្សាទុកនៅ ប៉ុស្ដិ៍ភ្លើងឆេះរទេះហើយ ដើម្បីស្រាវជ្រាវរកការពិតថា ត្រូវចោរលួចយកទៅប្លុងចោលឬក៏ បែបនណា ហើយប្រសិនបើកបងប្អូនណាបាត់ម៉ូតូដែលមានភិនភាគនិងស្លាកលេខខាងលើ សូមទៅទំនាក់ទំនងជាមួយនគរបាល ប៉ុស្ដិ៍ភ្លើងឆេះរទេះនិងបានដឹងហើយ៕

មតិយោបល់