ប្រទេសស៊ីរី នឹងត្រូវធ្វើជាម្ចាស់ផ្ទះជើងទីមួយនៃការប្រកួតជម្រុះ Asian Cup ជាមួយប្រទេសអូស្ត្រាលី នាថ្ងៃទី០៥ ខែតុលា នៅក្នុងប្រទេសម៉ាឡេស៊ី នេះបើតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមបាល់ទាត់អូស្ត្រាលីនឹងធ្វើ ជាម្ចាស់ផ្ទះវិញ ក្នុងការប្រកួតជើងទីពីរជាមួយ ស៊ីរី នៃការប្រកួតនៅកីឡដ្ឋាន Stadium Australia ក្នុងទីក្រុងស៊ីដនី នៅថ្ងៃទី១០ ខែតុលា។
ក្រុមបាល់ទាត់សុីរី បានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូង ខណៈដែលយកប្រទេសម៉ាឡេស៊ីធ្វើជាជំនួបផ្ទះរបស់ពួកគេ ចាប់តាំងពី FIFA បានហាមឃាត់ពួកគេពីការធ្វើជាម្ចាស់ផ្ទះការប្រកួតនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមរបស់ពួកគេ។
អ្នកឈ្នះនឹងត្រូវប្រកួតវគ្គជម្រុះមួយទៀតជាមួយនឹងក្រុមលំដាប់ទីបួនដែលមកពីក្រុមជម្រើសជាតិអាមេរិចខាងជើងនិងអាមេរិចកណ្តាលដើម្បីទទួលបានកៅអីមួយនៅក្នុងការប្រកួត ៣២ ក្រុម នៅប្រទេសរុស្ស៊ី ឆ្នាំក្រោយ៕
មតិយោបល់