ព័ត៌មានជាតិ

សហ​ស្ថាបនិក Microsoft លក់​កោះ​ឯកជន​បាន $៨​លាន​

​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Paul Allen បាន​លក់​កោះ​ឯកជន​របស់​លោក​នៅ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ​វ៉ាស៊ីនតោន ក្នុងតម្លៃ ៨​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​អចលនទ្រព្យ​របស់​គាត់​បាន​ឲ្យដឹង​កាលពី​ថ្ងៃច​ន្ទ​កន្លង​ទៅ​។​

​កោះ​នោះ​មាន​ទំហំ​ប្រមាណ ១១៨​ហិកតា ហើយ​មិន​ត្រូវ​ដឹងថា​មាន​ឈ្មោះ​អ្វី​នោះ​ទេ ហើយ​ច្បាស់​ដើម​ក៏​មិនដឹង​ថា​ជា​អ្នក​នរណា​ដែល ត្រឹមតែ​ថា តម្លៃ ២០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ភ្នាក់ងារ​អចលនទ្រព្យ Windmere Real Estate​។​

​លោក Allen បាន​បញ្ជាក់​ប្រាប់​ទៅ​ដល់​អ្នក​ទិញ​ថា ឲ្យ​រក្សា​នូវ​ធម្មជាតិ​ទាំងឡាយ​នៅលើ​កោះ ព្រោះ​មាន​វា​មា​សារៈសំខាន់ និង​មិន​ឲ្យ​អ្នក​ទិញ​ធ្វើ​ការអភិវឌ្ឍ​ច្រើន​នោះទេ​។ ចំណែក​អ្នកទិញ​បាន​ប្រាប់​លោក Allen វិញ​ថា គេ​ទិញ​វា​ដើម្បី​សាងសង់​ផ្ទះ​លំហែ​ប្រមាណ ៨ ដើម្បី​ទុក​សម្រាប់​នា​ពេល​ចូល​និវត្តន៍​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Allen បាន​ទិញ​កោះ​មួយ​នេះ​កាលពី​ឆ្នាំ ១៩៩២ ដើម្បី​ទុក​សម្រាក់​នាពេល​លំហែកាយ និង​ចង់​រក្សា​ទុក​នូវ​ធម្មជាតិ​ទាំងឡាយ​ដែល​មាន​នៅ​លើ​កោះ​នោះ​៕​
paul-allen

មតិយោបល់