ព័ត៌មានជាតិ

អុញ! តថ្លៃត្រូវគ្នាហើយ បែរជាទៅអ៊ីចឹងវិញ!..

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបំពានខាងផ្លូវភេទដទៃ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ប្រព្រឹត្ដនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ៣៣៩ ក្រុមទី១៥ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តាត់ ចំរ៉ុង ហៅសុខ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៨E ផ្លូវលេខ១៥០Z សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ចំណែកស្រ្តីរងគ្រោះឈ្មោះ វ.ន.ច.ន ភេទស្រី អាយុ២៦ឆ្នាំ មុខរបររកស៊ីផ្លូវភេទ នៅវត្តភ្នំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពដដែលបន្តថា នៅវេលាខាងលើ ម៉ោងប្រហែល៥ម៉ោង៤០នាទីទៀបភ្លឺ ជនរងគ្រោះបានមកឈរហៅម៉ូយ (រកស៊ីផ្លូវភេទ) នៅម្តុំវត្តភ្នំ ស្រាប់តែជនសង្ស័យ បានជិះម៉ូតូឌុបមកឈប់នៅនឹងមុខជនរងគ្រោះ រួចជនសង្ស័យបាននិយាយតថ្លៃ យកជនរងគ្រោះទៅដេករួមភេទ នៅផ្ទះសំណាក់រីករាយប្លុកបឹងកក់ក្នុងតម្លៃ១០ដុល្លារ និយាយតម្លៃត្រូវរ៉ូវគ្នា រួចជនរងគ្រោះបានឡើងជិះម៉ូតូជាមួយជនសង្ស័យ និងពូអ្នករត់ម៉ូតូឌុបម្នាក់ ជនសង្ស័យបានឲ្យអ្នករត់ម៉ូតូឌុបជិះរហូត មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានឲ្យអ្នករត់ម៉ូតូឌុបឈប់ រួចឲ្យលុយម៉ូតូចំនួន៧០០០រៀល រួចដេញម៉ូតូឌុបនោះឲ្យឆាប់ជិះចេញទៅ។ បន្ទាប់មកជនសង្ស័យបានចាប់ដៃរបស់នារីរងគ្រោះ អូសចូលក្នុងដីឡូតិ៍ខាងលើ បម្រុងរំលោភជនរងគ្រោះ ពេលនោះជនរងគ្រោះពុំព្រម ក៏បានស្រែកឲ្យគេជួយ ត្រូវប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រាយការណ៍មកសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ហើយក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។

ករណីនេះជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់