ព័ត៌មានសុខភាព

បើមានរោគសញ្ញា៣យ៉ាងនេះកើតមាននៅលើដៃ កុំធ្វេសប្រហែសឲ្យសោះ!

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាៗក៏ខ្លាចដែរ ព្រោះវាជាជំងឺមួយប្រភេទដ៏កាចសាហាវបំផុត ដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់អ្នកជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះមិនទាន់មានថ្នាំអាចព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។ ប៉ុន្តែ អ្នកអាចសង្គ្រោះជីវិតឲ្យរួចផុតពីសេចក្តីស្លាប់បាន ប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងរបស់វា។

ខាងក្រោមនេះ គឺជារោគសញ្ញាដំបូងនៃជំងឺមហារីក ទាំង៣ចំណុចដែលលេចឡើងនៅលើដៃ៖

បាតដៃមានសភាពស្ងួតរបកៗ
ករណីខ្លះដៃរបស់របស់អ្នកអាចមានសភាពស្ងួតរបកៗ ប្រសិនបើអ្នកប៉ះពាល់ជាមួយនឹងផលិតផលថែសម្រស់ច្រើនពេក។ ក៏ប៉ុន្តែ ប្រសិនបើបញ្ហាស្ងួតរបបកើតមានឡើងទាំងបាតដៃ និងខ្នងដៃ ហើយមានពណ៌ក្រហមៗទៀត គួរតែប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ព្រោះវាអាចជួយបញ្ហាសុខភាពធ្ងន់ធ្ងរ។

ហើមដៃ
ប្រសិនបើអ្នកកើតមានអាការហើមដៃ ដោយគ្មានមូលហេតុ អាចជារោគសញ្ញានៃជំងឺមហារីកណាមួយ ព្រោះមេរោគចាប់ផ្តើមធ្វើការវាយប្រហារមកលើរាងកាយទាំងមូល។ យកល្អ គួរតែប្រញាប់ទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យឲ្យបានឆាប់ ដើម្បីដឹងពីចម្លើយពិតប្រាដក។

ឈឺចាប់ក្នុងដៃ
នៅសុខៗស្រាប់តែអ្នកមានអារម្មណ៍ឈឺចាប់ក្នុងដៃ ដោយគ្មានការប៉ះទង្គិចជាមួយនឹងអ្វីបន្តិចសោះ វាអាចជារោគសញ្ញាមួយទៀតនៃជំងឺមហារីក។ ព្រោះជំងឺមហារីក អាចបង្កឲ្យមានការឈឺចាប់នៅក្នុងសរីរាង្គផ្សេងៗ រួមទាំងដៃផងដែរ។

ប្រសិនបើអ្នក កើតមានអាការគួរឲ្យសង្ស័យណាមួយដូចដែលបានបង្ហាញនៅខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា៕

ប្រភពៈ beextrahealthynow

មតិយោបល់