ព្រៃវែងៈ កាលពីវេលាម៉ោងប្រហែល ៣រសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ហាំ បណ្ឌិត ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុន បណ្តូល អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ ហន សុឃឿន អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។
មូលហេតុ៖ ជនរងគ្រោះ កាន់ចានបាយចុះលាងចាន ក្នុងទឹកស្រះ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យសាកសព រួចប្រគល់ជូនក្រុមគ្រួសា យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់