ភ្នំពេញៈ បើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧត្ថុនិយម នៅព្រឹកថ្ងៃទី៣ ខែមិថុនា នេះបានឲ្យដឹងថា ប្រជាកសិករនៅក្នុងខេត្តប៉ៃលិន បានចាប់ផ្តើមការងារបង្កបង្កើនផលស្រូវវស្សាជាបណ្តើរៗហើយ ខណៈប្រព័ន្ធធារាសាស្ត្រសំខាន់ៗក៏មានទឹកយ៉ាងល្អប្រសើរ ។
បើតាមតួលេខក្រៅផ្លូវការ គិតមកត្រឹមថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៦ ប្រជាកសិករក្នុងខេត្តប៉ៃលិន ភ្ជួររាស់ដី បានចំនួន ៦៥០ ហិកតា ក្នុងនោះ សាបព្រោះ បានចំនួន ៧០ ហិកតា លើផែនការ ៦.៥០០ ហិកតា៕
មតិយោបល់