ព័ត៌មានជាតិ

សពទារកទើបនឹងកើតម្នាក់ ត្រូវជនមិនស្គាល់មុខដាក់ក្នុងកាបូប យកទៅបោះចោលនៅមាត់ត្រពាំងទឹក

ភ្នំពេញ: កាលពីវេលាម៉ោង៧ន៨ង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីបង្កការភ្ញាក់ផ្អើល មួយបានកើតឡើង ខណៈដែលបុរសជាអ្នកនេសាទត្រីម្នាក់ ប្រទះឃើញសពទារកទើបនឹងកើតម្នាក់ ត្រូវបានជនមិនស្គាល់មុខដាក់ក្នុងកាបូប យកទៅបោះចោលនៅមាត់ត្រពាំងទឹកមួយកន្លែង ស្ថិតនៅតាមផ្លូវ105K ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនកើតហេតុមានបុរសម្នាក់ បានទៅនេសាទត្រីនៅត្រពាំងទឹកខាងលើ ហើយពេលទៅដល់ បានប្រទះឃើញកាបូបមួយ ដាក់នៅមាត់ទឹក ដោយមានការសង្ស័យ គាត់បានរូតបើកមើល ក៏ស្រាប់តែប្រទះឃើញសពទារកនៅក្នុងនោះ ។ ខណៈនោះបុរសខាងលើ មានការភ្ញាក់ផ្អើលខ្លាំងណាស់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ហើយតាមការសន្និដ្ឋានទារកនេះ ទើបកើតមកបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែពុំដឹងថាស្លាប់ដោយសារមូលហេតុអ្វីឡើយ ហើយអ្វីដែលសំខាន់នោះ គឺឪពុកម្ដាយមិនបានរៀបចំបញ្ចុះឬបូជាឲ្យបានត្រឹមត្រូវទេ បែរជាយកទៅបោះចោលដូចសត្វធាតុបែបនេះទៅវិញ ។

ក្រោយពេលកើតមានហេតុការណ៍ ភ្ញាក់ផ្អើលបែបនេះ នគរបាលប៉ុស្តិ៍កាកាបទី២សហការជាមួយ នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យភ្លាមៗដែរ ៕

មតិយោបល់