ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់​បុរស​​ស្រវឹង​ស្រា ​យក​មក​ប៉ុស្តិ៍​ដើម្បី​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​..!

ភ្នំពេញៈ បុរស​ម្នាក់​ ស្រវឹង​ស្រា​ជោកជាំ ដល់ថ្នាក់​លែងដឹងខុសត្រូវ​ រក​វាយ​មិត្ត​ភក្តិ​ នឹង​ប្រពន្ធ​កូន​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ កាលវេលម៉ោង​ ៨នឹង​៣៥នាទី​ យប់​ថ្ងៃ​ទី​ ៧ ខែមករា ​ឆ្នាំ​២០១៩​ ស្ថិត​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

​បុរស​ខាង​លើ​​មាន​ឈ្មោះ​ ហេង​ ហ៊ុន​ ភេទ​ប្រុស ​អាយុ​២៤ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ ក្រសាំង​ ឃុំ​ ត្រពាំង​ឫស្សី ​ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​ ដោយ​មាន​ប្រពន្ធ​ឈ្មោះ​ យ៉ត​ ស្រី​លក្ខណ៍​ ភេទ​ស្រី​ អាយុ​​២៣ឆ្នាំ​មុខរបរ​ កម្មករ​រោងចក្រ ​ស្នាក់ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​៣៨​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ជាមួយ​ ប្តី​។

តាមប្រភពព័ត៌មានពីប្រពន្ធបុរសខាងលើ បាននិយាយថា មុនពេលកើតហេតុ ប្តីរបស់នាងបានផឹកស៊ីជាមួយមិត្តភក្តិដែលមានគ្នា ៤ នាក់ ផឹកស្រវឹងហើយបានរករឿងគ្នារកវាយគ្នា ប៉ុន្តែដោយមិត្តភក្តិផ្សេងទៀតមិនបានរកវាយគាត់នោះទេ។ បន្ទាប់មកបុរសខាងលើបានរកប្រពន្ធដើម្បីរកវាយម្តង​ហើយ​ចំណែក​ ប្រពន្ធ​ មាន​ការ​ភិតភ័យ​ បាន​រត់​ ទៅម្តាយមីង​ខាង​ បុរស​ខាង​ជួយ​ ។ ហើយ​ បុរស​ខាង​លើ​ ដើរ​រក​ ប្រពន្ធ​ ដើម្បី​រក​រឿង​ ហើយ​បន្ទាប់​មក​ មើល​ទៅ​អាការៈ​ ស្រវឹង​ធ្ងន់​ធ្ងរ​ពេក​ នណា​និយាយ​ក៏​មិន​ស្តាប់​ គិត​តែ​រក​វាយ​គេ​ឯង​ សង្ស័យ​ ជា​មនុស្ស​បែក​ថ្នាំ​ផង​នោះ​ ប្រជាពលរដ្ឋ​ បាន​តេ​ប្តឹង​ទៅ​សមត្ថកិច្ច​អោយ​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។

តាមសម្តីសមត្ថកិច្ចបានសាកសួរទៅប្រពន្ធរបស់ជនបង្កខាងលើ បាននិយាយថា ប្តីរបស់ខ្លួនធ្លាប់រករឿងគាត់ម្ដងរួចមកហើយឲ្យតែ​ស្រវឹង​ ដូចជា​ខ្មោច​ចូល​អ៊ីចឹង ​នណាក៏មិន​ខ្លាច​ដែរ​ សូម្បី​តែ​ មាន​គ្នា​ច្រើន​ ចាប់​គាត់​ក៏​មិន​ចង់​ឈ្លោះ​ដែរ​ ។ ហើយ​ បន្ទាប់​មក​ សមត្ថកិច្ច​ នឹង​ស្រ្តី​ជាប្រពន្ធ​ខាង​លើ​ នាំ​បុរស​ខាង​លើ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី​៣​ដើម្បី​សួរនាំ​បន្ថែម​ ។ លុះ​មក​ដល់​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ខាងលើ​ នៅ​តែ​ អាការៈ​ដដែល​ មិន​ខ្លាច​ទាំង​ សមត្ថកិច្ច​ផង​ ហើយ​ ក្រុម​គ្រួសារ​បាន​ពឹង​ សមត្ថកិច្ច​បញ្ជូន​បុរស​ខាង​លើ​ ទៅ​​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​ តុង​ដើម្បី​ព្យាបាល​ លុះ​ទៅ​ដល់​ មន្ទីរពេទ្យ​ ខាងលើ​ ដោយ​មិន​ហ៊ាន​ព្យាបាល​នោះ​ឡើយ​ ។

ក្រោយ​ពេល​កើតហេតុ​ លោក​គ្រូ​ពេទ្យ​បង្អែក​ខាង​លើ​ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ មិត្តភាពខ្មែរ-​សូវៀត​(រុស្ស៊ី​)ដើម្បី​ព្យាបាល​បន្ត​ ព្រមទាំង​ សមត្ថកិច្ច​ទៅ​ជាមួយ​ផង​ដែរ​៕

មតិយោបល់