ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុសម្នាក់ជិះម៉ូតូដួលបោកក្បាល បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ហែម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិរកាធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាកសង់កូរ៉េ ពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ស្រាវជ្រាវរករថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់