ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្ន! ទៅបុករថយន្ត បណ្តាលឲ្យយុវជន២នាក់ស្លាប់និងរបួសធ្ងន់

កំពង់ស្ពឺ: លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០២-១០៣ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ សំ បេភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៦ ឃុំត្រែងត្រយឹង និងអ្នកជិះជាមួយឈ្មោះ សឹម សុភា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា មកពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក វីហ្គោ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-2027 បើកបរដោយឈ្មោះ ប៉ុន ណារ័ត ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះ២១៥A ផ្លូវ១៨២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ និងអ្នកជិះពីក្រោយរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកវត្ថុតាងបានបញ្ជូនទៅរក្សាទុកនៅស្នងការខេត្តដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់