ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ ទីតាំងយានដ្ឋានយីហោ ហេង ជុង នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍៥កើត ខែបុស្ស ឆ្នាំជូតទោសក័ ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨និង៥០នាទី មានករណីអគ្គិភយ័ (ទុស្សេចរន្តអគ្គិសនីខ្សែភ្លើង) នៅចំណុចយានដ្ឋាន ហេង ជុង ស្ថិតនៅភូមិនឹង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះជាម្ចាស់ទីតាំងឈ្មោះ ហេង ជុង ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ
សម្ភារៈខូចខាត៖-ទូកុងតឺន័រចំនួន១,-ទូរទស្សន៍១,-ម៉ាស៊ីនត្រជាក់២,-ទូទឹកកក១,-លុយ$១៥០០នឹងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត។

ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្តកណ្តាល ចំនួនពីរគ្រឿងបានរលត់ជាស្ថាពរ ៕

មតិយោបល់