ព័ត៌មានជាតិ

គេចទៅណារួច! លួចម៉ូតូគេតាំងពីខេត្តតាកែវ មកជាប់ខ្នោះសមត្ថកិច្ចនៅខេត្តកំពត..

កំពត: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ជា​ជនសង្ស័យ​ក្នុងករណី​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅ​ផ្សារ​ត្រពាំង​អណ្តើក ស្ថិតនៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​បាន​ព្យាយាម​បើក​គេចខ្លួន មកដល់​ទឹកដី​ស្រុក​ជុំ​គិរី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន រួម​និង​ម៉ូតូ​១​គ្រឿង ។

​ជនសង្ស័យ​ឈ្មោះ ប៉ា វើ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី​ខេត្តកំពត។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ សាត បឿន ភេទ​ប្រុស អាយុ៤៥​ឆ្នាំ នៅ​ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត ។ ម៉ូតូ​ម៉ាកសេ១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​

​បច្ចុប្បន្នកម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធីច្បាប់៕

មតិយោបល់