ព័ត៌មានជាតិ

ជនសង្ស័យឆក់កាបូបម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយម្នាក់១ដៃ១ជើងឡើងទ្រោមខ្លួន!

កណ្តាល: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចូលឆក់កាបូបដល់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋ។

ហេតុកាណ៍រនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះថន ម៉ាច ភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល កណ្ដាល។

ជនរងគ្រោះ ឈ្មោះ ថន ម៉ាច ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅសព្វថ្ងៃរស់នៅភូមិ ឃុំកើតហេតុខាងលើ មុខរបកសិករ បានបាត់កាបូប ស្ពាយ១ ពណ៌ខៀវចាស់ មានប្រាក់ចំនួន២៨០០០០រៀល ប្រាក់ដុល្លារ ១០ដុល្លារ សម្ភារបាត់បង់ ប្រាក់ចំនួន៣លានរៀល និងទូរសព្ទដៃ១គ្រឿង ម៉ាកហូវៃ។ ចំណែកជនសង្ស័យមានឈ្មោះ ក្រៃ ណាង ហៅយួន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ សំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅថ្ងៃកើតហេតុ ប្រពន្ធជនរងគ្រោះកំពុងលក់ដូរនៅនឹងផ្ទះ បន្ទាប់មក ក៏ដាក់ខ្លួនសំរាកលើប៉ាវអ៊ី ដោយទុកកាបូបប្រាក់នៅលើគ្រែជិតគ្នា ហើយដាក់ដៃគងពីលើកាបូបលុយ ស្រាប់តែពេលនោះ ជនសង្ស័យបានលបចូលដល់ក្នុងផ្ទះ ហើយឆក់យកកាបូបលុយរត់តាមបណ្តោយផ្លូវបេតុងមកមាត់ទន្លេ ភ្លាមនោះជនរងគ្រោះបានស្រែកផ្អើលឆោរឡោរឲ្យគេឯងជួយ ដេញចាប់ជនសង្ស័យ ហើយជនសង្ស័យរត់បណ្តើរបាចលុយពីកាបូបចោលបណ្តើរតាមផ្លូវ បន្ទាប់មកប្រជាពលរដ្ឋ ក៏នាំគ្នាចាប់បានវាយ១ដៃ១ជើងម្នាក់ ទើបប្រគល់ជនសង្ស័យ និងវត្ថុតាងខាងលើឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍សំបួរមាសបន្តចាត់ការតាមនីតិវិធីទៀត៕

មតិយោបល់