ព័ត៌មានកីឡា

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន បន្តឈ្នះ អាសុីអុឺរ៉ុប យូណាយធីត

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ភ្នំពេញក្រោន បានយកឈ្នះ ក្រុមបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត ដោយលទ្ធផល ៤ទល់២ កាលពីម្សិលមិញ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋាន RSN។

គ្រាប់បាល់របស់ម្ចាស់ផ្ទះទាំង ៤គ្រាប់ រកបានដោយកីឡាករ Gisung នៅនាទី​ ១២ ហើយនៅនាទី ២០ កីឡាករ កែវ សុខផេង រកបាន ១គ្រាប់ និងកីឡាករវ័យក្មេង អិុន សុដាវីត រកបាន ២គ្រាប់ ម្នាក់ឯង នៅនាទី ៤២ និង ៥៧ ខណ:ដែល ២គ្រាប់ របស់ក្រុមភ្ញៀវរកបានដោយកីឡាករ BATA ២គ្រាប់ ម្នាក់ឯង នៅនាទី ៤៧ និង ៨០ ។

គួរំលឹកផងដែរថា​ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជំនួបជើងទី១ អាស៊ីអឺរ៉ុបយូណាយធីត ធ្លាប់បរាជ័យ ០-៣ ម្តងមកហើយ ខណ:ពេលនេះ ភ្នំពេញក្រោន នៅតែបន្តឈ្នះដដែល៕

មតិយោបល់